ស្រីៗកំពុងព្យាយាមយកកូន កុំមើលរំលងអាហារូបត្ថម្ភទាំងនេះ

ចំពោះ​ស្រីៗ​គ្នា​យើង អ្វី​ដែល​យើង​ញ៉ាំ​អាច​ជះ​ឥទ្ធិពល​ដល់​ឱកាស​នៃ​ការ​មានផ្ទៃពោះ ហើយ​អាហារ​ដែល​ល្អបំផុត​សម្រាប់​ស្ត្រី​កំពុង​ព្យាយាម​យក​កូន គឺ​មិន​ខុស​គ្នា​នឹង​អាហារ​សម្រាប់​យើង​ញ៉ាំ​ទូទៅដែរ​។ ចុះ​អាហារ​ល្អ​សម្រាប់​គ្នា​យើង​ព្យាយាម​យក​កូន​មាន​អ្វី​ខ្លះ? យោង​តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Harvard T.H. Chan School of Public Health និង Harvard Medical School កាល​ពី​ឆ្នាំ​២០២០ បាន​បង្ហាញ​ថា សម្រាប់​ស្ត្រី​ដែល​ព្យាយាម​យក​កូន​ដោយ​ធម្មជាតិ (ដោយ​មិន​ប្រើ បច្ចេកវិទ្យា​ជំនួយ​បន្ត​ពូជ​វេជ្ជសាស្ត្រ) វីតាមីន និង​សារធាតុចិញ្ចឹម​ខាងក្រោម​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​ការ​មាន​កូន​ដូច​ជា៖ អាស៊ីតហ្វូលិក វីតាមីន B12 អាស៊ីតខ្លាញ់អូមេហ្គា ៣ ឬDHA ។ ឬ​អាច​អនុវត្ត​ជ្រើស​អាហារ​តាម​ដំបូន្មាន​ដ៏​ល្អ​បំផុត​ខាង​ក្រោម​រួម​មាន៖ ១. ជ្រើសរើស​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ (ដូចជា​នំបុ័ង គ្រាប់​ធញ្ញជាតិ អង្ករ​សម្រូប និង Pasta) ២. ញ៉ាំ​ផ្លែឈើ និង​បន្លែ​ឲ្យ​បាន​ច្រើន ពិសេស​គឺ​ពពួក​សណ្ដែក ៣. ចៀសវាង​អាហារ​ខ្លាញ់​អាក្រក់​ដូច​ជា អាហារ​បំពង ឬ​នំ​ខេក​ជាដើម ៤. ញ៉ាំ​ខ្លាញ់ ល្អ បាន​កាន់​តែ​ច្រើន​ដូចជា​ផ្លែបឺរ គ្រាប់​ធញ្ញជាតិ ឬ​ត្រី​ខ្លាញ់ ៥. ចៀសវាង​អាហារ … Continue reading ស្រីៗកំពុងព្យាយាមយកកូន កុំមើលរំលងអាហារូបត្ថម្ភទាំងនេះ